កំពុងស្វែងរកកម្មសិក្សាបច្ចេកទេសនៅប្រទេសជប៉ុនមែនទេ ? ជាជម្រើសល្អបំផុតសម្រាប់លោកអ្នក



វគ្គសិក្សាពិសេសសម្រាប់កម្មសិក្សាការីបច្ចេកទេស

ក្រុមហ៊ុន កី កី (ខេមបូឌា) យូមេនរីសសស៍ បានបង្កើត វគ្គសិក្សាបំប៉នពិសេស សម្រាប់ធ្វើការបង្ហាត់បង្រៀនភាសាជប៉ុនទៅដល់កម្មសិក្សាការីដែលបានសម្ភាសន៍និងប្រលងជាប់ជាស្ថាពរ ក្នុងគោលបំណងពង្រឹងសមត្ថភាពភាសាជប៉ុនរបស់កម្មសិក្សាការី មុនពេលពួកគាត់ចេញដំណើរទៅធ្វើកម្មសិក្សានៅប្រទេស ជប៉ុន។
បន្ថែមពីលើការហ្វឹកហ្វឺនមូលដ្ឋានគ្រឹះភាសាជប៉ុនរយៈពេល៥ខែទៅដល់កម្មសិក្សាការី វគ្គសិក្សានេះក៍បានពន្យល់ណែនាំ កម្មសិក្សាការីឲ្យទទួលបានចំណេះដឹងទូទៅទាក់ទងនឹង វប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ររបៀបរបបក្នុងការប្រាស្រ័យទាក់ទង និងជីវភាពរស់នៅក្នុងប្រទេសជប៉ុន ដើម្បីឲ្យកម្មសិក្សាការីទាំងអស់ អាចសម្របខ្លួននៅក្នុងការរស់នៅប្រទេសជប៉ុន។ ក្នុងនោះផងដែរ យើងក៏បានធ្វើការអប់រំ និង បណ្តុះបណ្តាលកម្មសិក្សាការី ពីនីតិវិធីច្បាប់ផ្សេង ដើម្បីជាការដាស់តឿន និងបង្ការកុំឲ្យកើតមានឡើងនូវការប្រព្រឹត្តិបទល្មើល និងបទឧក្រឹដ្ឋផ្សេងៗ ដែលជាពិសេសការទប់ស្កាត់កុំឲ្យកើតមានឡើងនូវការរត់គេចខ្លួនពីកន្លែងការងារ។ អានបន្ថែមទៀត ...
សាលាបង្រៀនភាសាជប៉ុន កី កី មានគ្រូដឹកនាំដែលមានជំនាញក្នុងការបង្ហាត់បង្ហាញភាសាជប៉ុន និងការអប់រំ ដល់កម្មសិក្សាការីបច្ចេកទេស។ នៅក្នុងថ្នាក់រៀននីមួយៗ កម្មសិក្សាការីត្រូវបានកំណត់ឲ្យធ្វើកិច្ចការសាលា និងសកម្មភាពផ្សេងៗ ដើម្បីពង្រឹងទៅលើសមត្ថភាពនៅក្នុងការអាន ការសរសេរ ការស្តាប់ និង ការនិយាយ។ សាលាបានរៀបចំនៅកាលវិភាគសិក្សាជាក់លាក់ សម្រាប់ការសិក្សាពេញ ១ ថ្ងៃ។ ម៉ោងសិក្សាចាប់ផ្តើមពីម៉ោង ៨ ព្រឹក រហូតដល់ ម៉ោង៥:៣០នាទីល្ងាច ក្នុងនោះ គឺមានការសម្រាកសម្រាប់អាហារពេលត្រង់ថ្ងៃ ១ម៉ោង ចាប់ពីម៉ោង ១២:៣០នាទីរសៀល ដល់ ១:៣០នាទីរសៀល។
បន្ទាប់ពីការចូលរួមសិក្សានៅក្នុងវគ្គសិក្សានេះ កម្មសិក្សាការីទាំងអស់អាចធ្វើការសន្ទនាភាសា ជប៉ុនក្នុងការរស់នៅប្រចាំថ្ងៃ និងអាចប្រើប្រាស់ពាក្យបច្ចេកទេសជាមួយក្រុមការងារ បន្ថែមពីនេះពួកគាត់អាចធ្វើការសម្របខ្លួនជាមួយបរិយាកាសធ្វើការរបស់ជនជាតិជប៉ុនផងដែរ។


វគ្គបំប៉នពិសេស
សកម្មភាពសិក្សាក្នុងថ្នាក់
សកម្មភាពសិស្សសិក្សាក្នុងបណ្ណាល័យ

សកម្មភាពក្នុងសាលា

  • ១. រៀងរាល់ថ្ងៃច័ន្ទរយៈពេល៣០នាទី កម្មសិក្សាការីត្រូវចូលរួមសកម្មភាពសង្គម ដោយសម្អាត និងរើសសំរាម នៅបរិវេណក្បែរក្រុមហ៊ុន។
  • ២. រៀងរាល់ព្រឹកបន្ទាប់ពីការសំអាតបរិស្ថាន កម្មសិក្សាការីទាំងអស់ហាត់កីឡា រយៈពេល១៥នាទី ដើម្បីសុខភាព ។   អានបន្ថែម ...
  • ៣. ការប្រជុំជួរពេលព្រឹកគឺមូលដ្ឋាននៃការចាប់ផ្តើមការងាររបស់ជនជាតិជប៉ុន។ ដើម្បីជាការបន្សាំកម្មសិក្សាការីទុកជាមុន សាលាតម្រូវឲ្យកម្មសិក្សាការីទាំងអស់ចូលប្រជុំជួរជារៀងរាល់ព្រឹក ក្នុងការធ្វើការ បណ្តុះគំនិតស្មារតីលើកទឹកចិត្តសម្រាប់ខ្លួនឯង ក៏ដូចជាធ្វើការអភិវឌ្ឍន៍ការយល់ដឹង។
  • ៤. នៅក្នុងថ្នាក់រៀន កម្មសិក្សាការីទាំងអស់ត្រូវធ្វើនៅកិច្ចការសាលាផ្សេងៗនៅក្នុងគោលបំណងនៃការ បណ្តុះបណ្តាលសមត្ថភាពភាសាជប៉ុន និងធ្វើឲ្យពួកគាត់មានភាពបន់បែនខ្ពស់ និងយល់ដឹងនៅក្នុងការប្រើប្រាស់ភាសាជប៉ុន។
  • ៥. ក្រៅពីការបង្ហាត់បង្រៀនភាសាជប៉ុន សាលាបានធ្វើការអប់រំអំពីសីលធម៌ និងការធ្វើគារវកិច្ចទៅកាន់អ្នកដទៃ។ ការធ្វើគារវកិច្ចជាមុនទៅកាន់ដៃគូ គឺជាការគំនាប់ ដ៏សំខាន់ និង ការបង្ហាញពីភាពគួរសមដែលយើងមិនអាចរំលងបាន។
  • ៦. បន្ទាប់ពីការបញ្ចប់វគ្គសិក្សារយៈពេល ៥ខែ កម្មសិក្សាការីនឹងទទួលបានលិខិតបញ្ជាក់ការសិក្សាពីសាលាដើម្បីបញ្ជាក់អំពីកំរិតភាសាររបស់ពួកគាត់។
  • ៧. មុនពេលចេញដំណើរទៅធ្វើកម្មសិក្សានិងធ្វើការនៅប្រទេសជប៉ុន ក្រុមហ៊ុន កី កី (ខេមបូឌា) យូមេនរីសសស៍ បានសើ្នសុំក្រសួងការងារនិងបណ្តុះបណ្តាលវិជា្ជជីវៈ ចុះមកបណ្តុះបណ្តាល និងណែនាំកម្មសិក្សាការី អំពី ការណែនាំតម្រង់ទិស មុនពេលចេញដំណើរ ទៅដល់កម្មសិក្សាការីទាំងអស់ដើម្បីជាការបញ្ជាក់ និងការណែនាំបន្ថែម។

សកម្មភាពក្នុងសាលា
សកមុ្មភាពប្រមូលសំរាមក្នុងសង្គម
បរិស្ថានក្នុងថ្នាក់
ការហ្វឹកហាត់ក្នុងការគោរព


: ផ្ទះលេខ ២២២, ផ្លូវ២០០៦, សង្កាត់កាកាប, ខណ្ឌពោធិ៍សែនជ័យ, រាជធានីភ្នំពេញ

: (855)23-995-072 (ភាសាជប៉ុន)

: (855)23-995-074 (ភាសាខ្មែរ)

: (855)23-890-427 (ភាសាខ្មែរ)

: (855)23-890-314 (ភាសាខ្មែរ)

: info@keikei-cambodia.com

: ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ : ៨:០០​ ព្រឹក - ៥:០០ ល្ងាច

Youtube របស់ក្រុមហ៊ុន


Facebook របស់ក្រុមហ៊ុន