ក្រុមហ៊ុន កី កី (ខេមបូឌា) យូមេនរីសសស៍ ខូអិលធីឌី គឺជាទីភ្នាក់ងារជ្រើសរើសឯកជន ដែលផ្តល់ភាពជឿជាក់សម្រាប់លោកអ្នកក្នុងការប្រឹក្សានិងរៀបចំបែបបទទៅធ្វើកម្មសិក្សាការងារនៅប្រទេសជប៉ុនក្នុងនាមជាកម្មសិក្សាការីបច្ចេកទេស។ ក្នុងនាមជាទីភា្នក់ងារឯកជនជ្រើសរើស និងបញ្ជូនស្របច្បាប់ដែលបានទទួលសិទ្ធអនុញ្ញាត្តិ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនយើងខ្ញុំសូមធ្វើការធានាថា រាល់សំណុំឯកសារដែលបានរៀបចំនៅក្នុងដំណើរការនៃការបញ្ជូនកម្មសិក្សាការីខ្មែរទៅធ្វើកម្មសិក្សាការងារនៅប្រទេសជប៉ុនគឺអនុលោមទៅតាមច្បាប់ការងាររបស់ ព្រះរាជាណាចក្រកម្ពុជា និង ប្រទេសជប៉ុន​ Read More ...
កម្មសិក្សាការីខ្មែរដែលបានប្រើប្រាស់សេវាកម្មនិងជ្រើសរើសក្រុមហ៊ុនយើងខ្ញុំជាទីភ្នាក់ងារបញ្ជូន បានចូលទៅធ្វើកម្មសិក្សានិងធ្វើការនៅក្នុងក្រុមហ៊ុន សហគ្រាស ឬរោងចក្រដែលមានលក្ខខ័ណ្ឌការងារល្អ ប្រាក់ចំណូលខ្ពស់ ព្រមជាមួយការទទួលបានបទពិសោធន៍ការងារល្អៗថែមទៀតផង។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនធ្វើការបង្ហាត់បង្រៀនភាសាជប៉ុន ផ្តល់ដំបូន្មានពីផ្លូវច្បាប់ បញ្ហាពាក់ព័ន្ធផ្សេងៗ កំឡុងពេលសិក្សា មុនពេលចេញដំណើរ ព្រមទាំងការគាំពារទៅដល់កម្មសិក្សាការីទាំងអស់បន្ទាប់ពីពួកគាត់ ចូលទៅដល់ប្រទេសជប៉ុន រហូតដល់ថ្ងៃកំណត់ដែលត្រូវវិលត្រលប់មកមាតុភូមិវិញ។ ការបណ្តុះបណ្តាលកម្មសិក្សាការីមុនពេលចេញដំណើរ គឺជាកត្តាចាំបាច់មួយដែលមិនអាចខ្វះបាន ព្រោះវាជាគន្លឹះនៅក្នុងការក្រើនរំលឹកឲ្យកម្មសិក្សាការីទាំងអស់ ឲ្យខិតខំប្រឹងប្រែងរៀនសូត្រភាសាជប៉ុន និងត្រៀមខ្លូនទុកមុននៅក្នុងជីវភាព និងបរិយាកាសការងារថ្មីនៅប្រទេសជប៉ុន។ កម្មសិក្សាការីនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនអំពីកម្មសិក្សាការីនេះដូចជា ប្រាក់ចំណូលប្រចំាខែ សមត្ថភាពភាសាជប៉ុន បទពិសោធន៍ការងារ ចំណេះដឹងទូទៅទាក់ទងនឹងវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របៀបរបបនៅក្នុងការរស់នៅនិងកន្លែងធ្វើ រួមជាមួយនឹងការប្រាស្រ័យទាក់ទងជាភាសាជប៉ុនជាដើម។ សូមជ្រើសរើសក្រុមហ៊ុនយើងខ្ញុំ ដើម្បីទទួលបានសេវាកម្មប្រឹក្សានឹងរៀបចំបែបបទទៅធ្វើកម្មសិក្សាការងារនៅប្រទេសជប៉ុន ដែលប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត។



ព័ត៌មានថ្មីៗ

...

ផ្សាយថ្ងៃទី: 2017-09-07 12:49:06 128

ក្...





: ផ្ទះលេខ ២២២, ផ្លូវ២០០៦, សង្កាត់កាកាប, ខណ្ឌពោធិ៍សែនជ័យ, រាជធានីភ្នំពេញ

: (855)23-995-072 (ភាសាជប៉ុន)

: (855)23-995-074 (ភាសាខ្មែរ)

: (855)23-890-427 (ភាសាខ្មែរ)

: (855)23-890-314 (ភាសាខ្មែរ)

: info@keikei-cambodia.com

: ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ : ៨:០០​ ព្រឹក - ៥:៣០ ល្ងាច


រក្សាសិទ្ធ © ក្រុមហ៊ុន កីកី​ ខេមបូឌា ខូអិលធីឌី ២០១៨