អំពី មូលនិធិ តាកៃ

   មូលនិធី តាកៃ ត្រូវបានបង្កើតឡើងដើម្បីលើកកំពស់ទៅលើ ការអប់រំ ចំណេះដឹង និងរិតបន្តឹងចំនងមិត្តភាពរវាងប្រទេសកម្ពុជានិងជប៉ុនដោយស្ថានិក គឺ លោក តាកៃ តុស៊ិអុ និងក្រោមការសម្របសម្រួលដោយ ក្រុមហ៊ុន កី កី (ខេមបូឌា) យូមេនរីសសស៍ ខូអិលធីឌី។ មូលនិធិនេះបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ហើយបានផ្តល់នូវឱកាសអោយ សិស្សានុសិស្សក្រីក្រ ក្នុងការពង្រីកចំណេះដឹង និងការអប់រំបន្ថែមទៀត អានបន្ថែម ...

   អាហារូបករណ៍ តាកៃ គឺជាកម្មវិធីអាហារូបករណ៍មួយដែលមានលក្ខណៈប្រកួតប្រជែង និងបើកទូលាយ សម្រាប់ផ្តល់ឱកាសទៅដល់សិស្សានុសិស្សក្រីក្រដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ហើយមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រភាសាជប៉ុន នៅដេប៉ាដឺម៉ង់ភាសាជប៉ុន របស់វិទ្យាស្ថានភាសាបរទេស នៃ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។ ចាប់តាំងពីឆ្នាំ ២០០៨ រហូតមកដល់បច្ចុប្បន្ននេះ ជារៀងរាល់ឆ្នាំ សិស្ស និស្សិត ចំនួន ១០នាក់ ត្រូវបានទទួលអាហារួបករណ៍ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រភាសាជប៉ុន។ លើសពីនេះទៅទៀត ពួកគេអាចនឹងទទួលបានឱកាសទស្សនៈកិច្ចសិក្សានៅប្រទេសជប៉ុន ក្នុងអំឡុងពេលធ្វើការសិក្សាភាសាជប៉ុន នៅដេប៉ាដឺម៉ង់ជប៉ុន របស់វិទ្យាស្ថានភាសាបរទេស។

   ដោយឡែក អង្គការក្មេងកំព្រាមួយកន្លែងដែលមានទីតាំងនៅខេត្តបាត់ដំបង ក៏បានទទួលនូវប្រាក់ឧបត្ថម្ភពីមូលនិធី តាកៃ ក្នុងការផ្គត់ផ្គង់លើការសិក្សា ក៏ដូចជាជីវភាពរស់នៅផងដែរ។ ជាមួយគ្នានេះ នៅក្រោមជំនួយមូលនិធី តាកៃ មត្តេយ្យសិក្សាមួយខ្នងដែលស្ថិតនៅស្រុក ទឹកឈូ ខេត្តកំពត ត្រូវបានសម្ភោធន៍ឲ្យប្រើប្រាស់ដើម្បីជាប្រយោជន៍សាធារណៈជនទូទៅ ជាពិសេសកុមារាកុមារីសម្រាប់ការសិក្សា។

   វត្តមានរបស់មូលិនិធី តាកៃ ត្រូវបានគេជឿជាក់ថា បានចូលរួមកាត់បន្ថយអក្ខរភាពនៅក្នុងប្រទេសកម្ពុជា ហើយ គោលបំណងដ៏ចម្បងនៅក្នុងការបង្កើតមូលនិធិនេះ គឺដើម្បីកសាងនូវធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីពួកគេអាចបន្តការសិក្សា និងពង្រីកបន្ថែមនូវចំណេះដឹំងដើម្បីសម្របខ្លួនទៅនឹងការផ្លាស់ប្តូររបស់សង្គម ក៏ជាសកលលោក។


អ្នកណាដែលអាចដាក់ពាក្យស្នើរសុំអាហារូបករណ៍តាកៃបាន?


បេក្ខជនត្រូវគោរពទៅតាមលក្ខខ័ណ្ឌដែលមានដូចខាងក្រោមនេះ ៖

  • សញ្ជាតិ៖ ខ្មែរ
  • កំរិតសិក្សា៖ បញ្ចប់ការសិក្សា ទុតិយភូមិ (ថ្នាក់ទី១២)
  • ស្ថានភាពគ្រួសារ៖ ក្រីក្រ
  • មានឆន្ទៈខ្ពស់នៅក្នុងការសិក្សា
  • មិនធ្លាប់បានទទួលអាហារូបករណ៍ផ្សេងៗពីមុនមក
  • ត្រូវភ្ជាប់ជាមួយនូវប្រវត្តិរូបសង្ខេប និង ពាក្យសុំអាហារូបករណ៍
  • ដំណើរការ នៃការជ្រើសរើសនឹងរួមបញ្ចូលជាមួយការសម្ភាសន៍

មានវិធីសាស្រ្តចំនួន២សម្រាប់ឲ្យបេក្ខជនធ្វើការដាក់ពាក្យស្នើសុំមុនថ្ងៃផុតកំណត់ទទួលពាក្យ:

     ទាញយកពាក្យស្នើសុំនៅទីនេះ   ចុចត្រង់នេះ  


    • ដាក់ពាក្យតាមរយៈអ៊ីម៉ែល: info@keikei-cambodia.com


    • មកដាក់ពាក្យដោយផ្ទាល់នៅការិយាល័យក្រុមហ៊ុន កី កី (ខេមបូឌា) យូមេនរីសសស៍ ខូអិលធីឌី ដែលមានអាសយដ្ឋានខាងក្រោមនេះ


ដំណើរការនៃការជ្រើសរើស:

  • បេក្ខជនដែលអាចបំពេញនូវលក្ខខ័ណ្ឌខាងលើនឹងត្រូវបានជាប់វគ្គជ្រើសរើសដំបូង.
  • បេក្ខជនដែលជាប់នៅវគ្គជ្រើសរើសដំបូងនឹងត្រូវឆ្លងកាត់ការសម្ភាសន៍ផ្ទាល់មាត់
  • អ្នកដែលជាប់ការសម្ភាសន៍ ចូលរួមការប្រលងចូលសិក្សានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ វិទ្យាស្ថានភាសាបរទេស។ បេក្ខភាពដែលប្រលងចូលសិក្សាជាប់ជាស្ថាពរ នឹងទទួលបានអាហាររូបករណ៍សម្រាប់សិក្សាបរិញ្ញាបត្រភាសាជប៉ុន ពី មូលនីធិ តាកៃ។

រូបភាពលោក តាកៃ
ប្រគល់អំណោយដល់សិស្សនៅខេត្តកំពត
ប្រគល់អំណោយអោយសិស្ស
មត្តេយ្យសិក្សារបស់មូលនិធិតាកៃនៅខេត្តកំពត
បានសាងសង់មត្តេយ្យសិក្សាមួយនៅខេត្តកំពត
ជំនួយកុមារកំព្រានៅខេត្តបាត់ដំបង
ជំនួយកុមារកំព្រានៅខេត្តបាត់ដំបង


: ផ្ទះលេខ ២២២, ផ្លូវ២០០៦, សង្កាត់កាកាប, ខណ្ឌពោធិ៍សែនជ័យ, រាជធានីភ្នំពេញ

: (៨៥៥)២៣-៩៩៥-០៧២ (ភាសាជប៉ុន)

: (៨៥៥)២៣-៩៩៥-០៧៤ (ភាសាខ្មែរ)

: (៨៨៥)២៣-៨៩០-៤២៧ (ភាសាខ្មែរ)

: (៨៨៥)២៣-៨៩០-៣១៤ (ភាសាខ្មែរ)

: info@keikei-cambodia.com

: ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ : ៨:០០​ ព្រឹក - ៥:៣០ ល្ងាច